ទំព័រដើម • Discord • GitHub • Codeberg
English • 中文 • 日本語 • ภาษาไทย • Filipino • Polski • Español • Tiếng Việt • Portugês Brasil • Italiano • Indonesia • ភាសាខ្មែរ
LocalSend គឺជាកម្មវិធីឥតគិតថ្លៃ, បើកបង្ហាញប្រភពកូដ ដែលអនុញ្ញាតឱ្យអ្នកចែករំលែកឯកសារ និងសារដោយសុវត្ថិភាពជាមួយឧបករណ៍ដែលនៅជិតៗដែលស្ថិតនៅលើបណ្តាញមូលដ្ឋានតែមួយរបស់អ្នកដោយមិនចាំបាច់ភ្ជាប់អ៊ីនធឺណិត។
LocalSend គឺជាកម្មវិធីដែលដំណើរការគ្រប់ប្រព័ន្ធប្រតិបត្តិការទាំងអស់ និងអនុញ្ញាតឲ្យមានការទំនាក់ទំនងប្រកបដោយសុវត្ថិភាពរវាងឧបករណ៍និងឧបករណ៍ដោយប្រើ REST API និងការធ្វើកូដនីយកម្ម HTTPS ។ មិនដូចកម្មវិធីផ្ញើសារផ្សេងទៀតដែលពឹងផ្អែកលើម៉ាស៊ីនមេខាងក្រៅទេ LocalSend មិនតម្រូវឱ្យមានការតភ្ជាប់អ៊ីនធឺណិត ឬម៉ាស៊ីនមេភាគីទីបីឡើយ ដែលធ្វើឱ្យវាក្លាយជាដំណោះស្រាយដែលលឿន និងអាចទុកចិត្តបានសម្រាប់ការទំនាក់ទំនងក្នុងតំបន់ local។
ការទាញយកកម្មវិធីពីក្នុងហាងកម្មវិធីផ្លូវការ ឬពីកម្មវិធីគ្រប់គ្រងកញ្ចប់ ត្រូវបានណែនាំ ពីព្រោះកម្មវិធីមិនមានការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិទេ។
Windows | macOS | Linux | Android | iOS | Fire OS |
---|---|---|---|---|---|
Winget | App Store | Flathub | Play Store | App Store | Amazon |
Scoop | Homebrew | Nixpkgs | F-Droid | ||
Chocolatey | DMG Installer | Snap | APK | ||
EXE Installer | AUR | ||||
Portable ZIP | TAR | ||||
DEB | |||||
AppImage |
ស្វែងយល់ និងអានបន្ថែមអំពី distribution channels.
ក្នុងករណីភាគច្រើន LocalSend គួរតែដំណើរការដោយរលូន និងឥតមានបញ្ហា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានបញ្ហាក្នុងការផ្ញើ ឬទទួលឯកសារ អ្នកប្រហែលជាត្រូវកំណត់រចនាសម្ព័ន្ធ Firewall របស់អ្នក ដើម្បីអនុញ្ញាតឱ្យ LocalSend អាចទំនាក់ទំនងនៅលើបណ្តាញមូលដ្ឋានរបស់អ្នក។
ប្រភេទ Traffic | ប្រូតូកូល | ផត | Action |
---|---|---|---|
ចូល | TCP, UDP | 53317 | អនុញ្ញាត |
ចេញ | TCP, UDP | មួយណាក៏បាន | អនុញ្ញាត |
ម្យ៉ាងទៀត ត្រូវប្រាកដថាបានបិទការផ្តាច់ AP នៅលើ router របស់អ្នក។ ជាធម្មតា វាគួរតែត្រូវបានបិទតាមលំនាំដើមដោយស្វ័យប្រវត្តិ ប៉ុន្តែ router ខ្លះប្រហែលអាចនឹងបើក (ជាពិសេស guest networks)។
Portable Mode
(ត្រូវបានបង្ហាញជាលើកដំបូងក្នុងជំនាន់ v1.13.0)
បង្កើតឯកសារមួយមានឈ្មោះថា settings.json
ស្ថិតនៅក្នុងទីតាំង directory ដូចគ្នាជាមួយនឹង executable ។
ឯកសារនេះអាចនឹងទទេ។
កម្មវិធីនេះនឹងប្រើប្រាស់ឯកសារនេះដើម្បីរក្សាទុកការកំណត់ជំនួសឲ្យទីតាំងគោលដើម។
ការចាប់ផ្តើមកម្មវិធីត្រូវបានលាក់
(ត្រូវបានធ្វើបច្ចុប្បន្នភាពនៅក្នុងជំនាន់ v1.15.0)
ដើម្បីចាប់ផ្តើមកម្មវិធីដែលលាក់ (តែក្នុង tray ប៉ុណ្ណោះ) សូមប្រើ --hidden
(ឧទាហរណ៍៖ localsend_app.exe --hidden
)។
នៅក្នុងជំនាន់ v1.14.0 និងពីមុនៗ កម្មវិធីនឹងចាប់ផ្តើមលាក់ប្រសិនបើ autostart
ត្រូវបានកំណត់ ហើយការកំណត់លាក់កម្មវិធីនឹងត្រូវបានបើក។
LocalSend ប្រើ Protocol ទំនាក់ទំនងសុវត្ថិភាពដែលអនុញ្ញាតឱ្យឧបករណ៍ទំនាក់ទំនងគ្នាទៅវិញទៅមកដោយប្រើ REST API ។ ទិន្នន័យទាំងអស់ត្រូវបានផ្ញើដោយសុវត្ថិភាពតាម HTTPS ហើយវិញ្ញាបនបត្រ TLS/SSL ត្រូវបានបង្កើតភ្លាមៗនៅលើឧបករណ៍នីមួយៗ ដោយធានាបាននូវសុវត្ថិភាពយ៉ាងអតិបរមា។
សម្រាប់ព័ត៌មានបន្ថែមអំពី LocalSend Protocol សូមមើល documentation។
ដើម្បី compile កម្មវិធី LocalSend ចេញពីកូដប្រភព សូមអនុវត្តតាមជំហានទាំងនេះ៖
- តម្លើង Flutter ដោយផ្ទាល់ ឬដោយប្រើ fvm (សូមមើល [ជំនាន់ដែលអ្នកត្រូវការ].fvmrc))
- Clone កូដពី 'LocalSend' repository
- វាយពាក្យបញ្ជា
cd app
ដើម្បីបើកចូលបញ្ជីកម្មវិធី - វាយពាក្យបញ្ជា
flutter pub get
ដើម្បីទាញយក dependencies - វាយពាក្យបញ្ជា 'flutter run' ដើម្បីចាប់ផ្តើមដំណើរការកម្មវិធី
[!ចំណាំ] LocalSend បច្ចុប្បន្នទាមទារកំណែ Flutter ចាស់ (បានបញ្ជាក់ក្នុង [.fvmrc].fvmrc)) ហើយដូច្នេះបញ្ហាស្ថាបនាកម្មវិធីអាចបណ្តាលមកពីភាពមិនស៊ីសង្វាក់គ្នារវាងជំនាន់ Flutter ដែលទាមទារ និង ជំនាន់ដែលអ្នកបានតម្លើង (ប្រព័ន្ធទាំងមូល)។ ដើម្បីធ្វើឱ្យការអភិវឌ្ឍន៍កាន់តែស៊ីសង្វាក់គ្នា LocalSend ប្រើ fvm ដើម្បីគ្រប់គ្រងជំនាន់ និងកំណែ Flutter។ បន្ទាប់ពីតម្លើង
fvm
សូមវាយពាក្យបញ្ជាfvm flutter
ជំនួសឱ្យflutter
។
យើងស្វាគមន៍ការរួមចំណែកពីអ្នកដែលចាប់អារម្មណ៍ក្នុងការជួយកែលម្អ LocalSend ។ ប្រសិនបើអ្នកចង់រួមចំណែក មានវិធីមួយចំនួនដើម្បីចូលរួម៖
អ្នកអាចជួយបកប្រែកម្មវិធីនេះទៅជាភាសាផ្សេងៗទៀត!
- Fork repository មួយនេះជាមុនសិន។
- ជ្រើសរើសមួយក្នុងចំណោមជម្រើសខាងក្រោម៖
- បន្ថែមការបកប្រែដែលបាត់នៅក្នុងភាសាដែលមានស្រាប់៖ ធ្វើបច្ចុប្បន្នភាពតែ
_missing_translations_<locale>.json
នៅក្នុង app/assets/i18n - ជួសជុលការបកប្រែដែលមានស្រាប់៖ ធ្វើបច្ចុប្បន្នភាព
strings_<locale>.i18n.json
នៅក្នុង app/assets/i18n - បន្ថែមភាសាថ្មី៖ បង្កើតឯកសារថ្មី; សូមមើលផងដែរនូវ៖ [កូដក្នុងស្រុក][]។
- ជម្រើសផ្សេងទៀត៖ ដំណើរការកម្មវិធីនេះឡើងវិញ
- ដំណើរការ
c app
ដើម្បីចូល app directory ។ - សូមប្រាកដថាអ្នកបាន បើកដំណើរការ កម្មវិធីនេះម្តងហើយ។
- ធ្វើបច្ចុប្បន្នភាពការបកប្រែតាមរយៈ 'flutter pub run slang'
- ដំណើរការកម្មវិធីតាមរយៈ 'flutter run'
- បើកសំណើ pull request
** _ ចំណាំ៖_ កន្លែងដែលដាក់ភ្ជាប់ដោយ @
នៅពីមុខ មិនត្រូវបកប្រែទេ។ ពួកវាមិនត្រូវបានប្រើនៅក្នុងកម្មវិធីតាមមធ្យោបាយណាមួយឡើយ ដោយគ្រាន់តែជាអត្ថបទផ្តល់ព័ត៌មានអំពីឯកសារ ឬផ្តល់បរិបទដល់អ្នកបកប្រែប៉ុណ្ណោះ។**
- ជួសជុលបញ្ហា: ប្រសិនបើអ្នករកឃើញកំហុស សូមបង្កើតសំណើ pull request ដោយមានការពិពណ៌នាច្បាស់លាស់អំពីបញ្ហា និងរបៀបជួសជុលវា។
- កែសម្រួល: មានបំណងចង់កែលម្អ LocalSend ទេ? សូមបង្កើត issue លើ GitHub ជាមុនសិន ដើម្បីពិភាក្សាពីមូលហេតុដែលចាំបាច់ត្រូវកែលម្អ។
សម្រាប់ព័ត៌មានបន្ថែម, សូមមើល ការណែនាំស្តីពីការរួមចំណែក.
ពាក្យបញ្ជាទាំងនេះគឺសម្រាប់តែអ្នកជួលជុលកម្មវិធីប៉ុណ្ណោះ។
ប្រភេទ APK
flutter build apk
ប្រភេទ AppBundle សម្រាប់ Google Play
flutter build appbundle
flutter build ipa
flutter build macos
Traditional
flutter build windows
Local MSIX App
flutter pub run msix:create
Store ready
flutter pub run msix:create --store
Traditional
flutter build linux
AppImage
appimage-builder --recipe AppImageBuilder.yml
Snap
របៀបណែនាំនៅក្នុង localsend/snap/README.md